loading...

សាហាវណាស់ 5 in 1!!! ​យុវជន​៥​នាក់​រំលោភ​បូក​នារី​ម្នាក់​រហូត​សន្លប់ជាទម្ងន់ ព្រោះខឹងនាងមានសង្សាច្រើនពេក

កណ្ដាល៖ករណី​យុវជន​៥​នាក់​រំលោភ​សេពសន្ថវៈ​បូក​នារី​ម្នាក់​រហូត​សន្លប់​ស្ដូកស្ដឹង ត្រូវបាន​តុលាការខេត្ត​កណ្ដាល​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ។​ ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល លោក ទេព មុនិ​ន្ទ បញ្ជាក់ថា ជនសង្ស័យ​៥​នាក់​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ រួច​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​បន្ត​នីតិវិធី ។​ ​លោក ទេព មុនិ​ន្ទ បញ្ជាក់ថា ” ពួកគេ​ទាំង​៥​នាក់ ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មធ្យោបាយ​ប្រើប្រាស់​ឬ​ទាក់ទង​នឹង​ជនល្មើស តាម​មាត្រា​២៤០​នៃ​ក្រម​ព្រហ្មទណ្ឌ ។​ ​
បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ ។​ ​នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន ឬ មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ ។​ ​ហេតុការណ៍​រំលោភ​សេពសន្ថវៈ​នេះកើតនៅ​ចំណុច​ចំការ​ស្វាយ​ភូមិរ​កា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង​។​ ​សមត្ថិកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឡ​.​ច​.​ដ អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការី​នី មាន​ទីលំនៅ​ភូមិ​កោះ​ខែល ឃុំ​កោះ​ខែល ស្រុក​ស្អាង​។​
ចំណែក​ជនសង្ស័យ​ទាំង​០៥​នាក់ ទី​១ ឈ្មោះ រ៉េត រដ្ឋា ហៅ​មោគ អាយុ​២០​ឆ្នាំ ទី​២ ឈ្មោះ សុភាព ឆ្លូញ អាយុ​១៨​ឆ្នាំ ទី​៣​ឈ្មោះ កែវ ឆ្លាត អាយុ ១៧​ឆ្នាំ ទី​៤ ឈ្មោះ យ៉ុង យុ​ត អាយុ ១៧​ឆ្នាំ និង​ទី ៥ ឈ្មោះ ធី លាង អាយុ​១៦​ឆ្នាំ ។​ ​សមត្ថកិច្ច​បាន​រៀបរាប់​ពី​ដំណើរ​រឿង​ថា នៅវេលា​ម៉ោង ៨៖០០​នាទី​យប់​ថ្ងៃទី​០១ ខែ​សីហា ឈ្មោះ រ៉េត រដ្ឋា បាន​ទាក់ទង​ទូរស័ព្ទ​ទៅ​មិត្តស្រី ជា​ស្ត្រី​រងគ្រោះ ដើម្បី​មក​រួម​ភេទ ពេលនោះ​ជនរងគ្រោះ បាន​ដើរមក​ឆ្លង​ដ កោះ​ខែល​មក​ឃុំ​ខ្ពប ដោយ​មាន​ឈ្មោះ កែវ ឆ្លាត និង​ឈ្មោះ រ៉េត រដ្ឋា ចាំ​ទទួល ពេលទៅដល់​ត្រើយម្ខាង​ឈ្មោះ ឆ្លាត ឌុប ឈ្មោះ រដ្ឋា និង​ឈ្មោះ ចាន់ដន ដោយ​ម៉ូតូ​ម៉ា​កនិច សំដៅ​ចូល​សាលា​អនុវិទ្យាល័យ​ខ្ពប ពេល​ជាមួយគ្នា​នោះ មាន​ភ្លើង​ពិល​គេ​ចុច​ឆ្វេក​ឆ្វាច ឈ្មោះ ឆ្លាត ឌុប​ឈ្មោះ រដ្ឋា និង​ឈ្មោះ ចាន់ដន ចេញ​សំដៅទៅ​ចំការ​ស្វាយ ស្ថិតនៅ​ខាងត្បូង​ព្រែក​វត្ត​ខ្ពប ទៅ​ទិស​ខាងកើត​ចម្ងាយ​ប្រហែល ៥០០​ម៉ែត្រ ពី​ផ្លូវ​លេខ​១១០ (​ខាងកើត​ទន្លេ​បាសាក់​)​។​

​ចំណែក​ឈ្មោះ សុភាព ឆ្លូញ ជិះ​ម៉ូតូ​គុប​មូល​ឌុប​ឈ្មោះ យ៉ុង យុ​ត និង​ឈ្មោះ ធី លាង តាម​ពីក្រោយ ពេល​ទៅ​ដល់​វេលា​ម៉ោង ៩៖១០​នាទី​យប់​ថ្ងៃ​ដដែល ឈ្មោះ រ៉េត រដ្ឋា ឲ្យឈ្មោះ ចាន់ដន ដេក​ដី​រួច​ស្រាតខោ​ក្រៅ និង​ខោ​ក្នុង​ជនរងគ្រោះ​រំលោភ​សេពសន្ថវៈ​មុនគេ បាន​មួយ​លើក បន្ទាប់មក​ឈ្មោះ កែវ ឆ្លាត រំលោភ​បាន​មួយ​លើក និង​ឈ្មោះ សុភាព ឆ្លូញ កំពុង​រំលោភ​សេពសន្ថវៈ​ក៏​ជនរងគ្រោះ​សន្លប់ ឈ្មោះ ឆ្លូញ ក៏​បញ្ឈប់​សកម្មភាព​តែម្តង (​ដោយ​ប្រើ​ស្រោមអនាម័យ​ទាំងអស់គ្នា​) ចំណែក​ឈ្មោះ ធី លាង និង​ឈ្មោះ យ៉ុង យុ​ត នៅចាំ​ម៉ូតូ​មិន​បាន​រំលោភ​សេពសន្ថវៈ​ទេ​។ នៅពេលនោះ​ឈ្មោះ រ៉េត រដ្ឋា បាន​បី​ជនរងគ្រោះ​ដោយ​ឈ្មោះ សុភាព ឆ្លូញ ឌុប​ដោយ​ម៉ូតូ​គុប​សេ​៥០ ហើយ​ឈ្មោះ ឆ្លាត ជិះ​ម៉ូតូ​ម៉ា​ម​និច​ឌុប​ឈ្មោះ យុ​ត និង​ឈ្មោះ លាង សំដៅ​មក​ឆ្លង​ដរ​ចុង​កោះ ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បាន​អន្តរាគមន៍ និង​ធ្វើ​ការឃាត់ខ្លួន​ជនល្មើស​ខាង​លើ ចំណែក​ជនរងគ្រោះ​បាន​បញ្ជូន មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឃុំ​តា​លន់​។​

​ចំពោះ​ហេតុការណ៍​នេះ លោក​ឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជាក់​តាម​រយៈ Facebook របស់​លោក​ថា ការកើតឡើង​ករណី​រំលោភ​បូក​នេះ មក​ពី​ជនសង្ស័យ ឈ្មោះ រ៉េត រដ្ឋា ខឹង​មិត្តស្រី​មាន​សង្សារ​ច្រើន រួច​ក៏​រៀប​ឧបាយកល ណាត់​មិត្តស្រី​មក​រួម​ភេទ បែរ​ជា​ណាត់​គូកន​បន្ថែមទៀត មក​រំលោភ​បូក​សង្សារ «5 in 1» ទើបបាន​៣​នាក់​ក៏​សន្លប់ ភ័យ​ពេក​ដឹក​ជនរងគ្រោះ​យក​ទៅ​ចោល ក៏​ជួប​សមត្ថកិច្ច​កំពុង​ល្បាត ត្រូវបាន​សមត្ថកិច្ច​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន ជន​ស្ស័​យ​ភ្លាម​ចំនួន​៥​នាក់៕
loading...
(ទស្សនាវីដេអូ សូមចុចខាងក្រោម១៨+)
loading...