ឪពុក។ ហេតុការណ៍ហិង្សារខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង8យប់ ថ្ងៃទី២២ខែមីនាឆ្នាំ២០១៧ នៅចំណុចំការស្វាយ ក្រុមហ៊ុនអេចអិលអេច ស្ថិតនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានករណីអំពើរហឹង្សាក្នុងគ្រូសារមួយ បានកើតឡើងបង្ករដោយឈ្មោះ ឆឹង ថៃ ភេទប្រុស អាយុ45ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិតាឡាត់ឃុំអូ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានទាត់កំសៀវទឹកកំពុងដាំពុះ កំពប់បណ្ដាលអោយរលាកទៅលើកូនឈ្មោះ កប ចន្ទ្រា ភេទស្រី អាយុ22ឆ្នាំ រងរបួសដៃហើយនឹងជើង ។
បន្ទាប់ពីកើតហេតុរួចមកកូនស្រីបានដាក់ពាក្យបណ្តឹង ហើយនគរបាលយើងបានឃាត់ជនសង្ស័យខាងលើតាមពាក្យបណ្តឹងជនរងគ្រោះនៅអធិការដ្ឋាននគរបាលស្រុកកសាងតាមនិតិវិធី។ បច្ចុប្បន្នបុរសជាឪពុក ជាប់ចោទកំពុងឃុំខ្លួន បណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត រងចាំបញ្ជូនបន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕


ប្រភព៖ vd7news
