សមត្ថកិច្ចបាននាំបុរសដែលជាប្ដីទៅសាកសួរ ប៉ុន្តែគាត់បានរាយការណ៍មិនច្បាស់លាស់វិលវល់ចុះឡើង គួរអោយមានការសង្ស័យយ៉ាងខ្លាំង។ គាត់បាននិយាយថា គាត់មិនដឹងថា ប្រពន្ធរបស់គាត់ស្លាប់ ដោយមូលហេតុអ្វីនោះទេ ប៉ុន្តែសមត្ថកិច្ចមិនទាន់ដាក់ចិត្តជឿទៅលើពាក្យសំដីរបស់គាត់នៅឡើយទេ ពីព្រោះគេឃើញមានស្លាកស្នាមការប្រើមាត់បឺតជញ្ជក់និងស្នាមជាំពេញលើរងកាយរបស់សាកសពនោះ។ លុះទីបំផុតគាត់ក៏ព្រមសាភាពថា តាមពិតគាត់និងប្រពន្ធមានការឈ្លោះប្រកែកគ្នា ហើយគាត់ខឹងខ្លាំងពេក ទើបបានធ្វើការរំលោភនិងវាយដំធ្វើបាបជនរងគ្រោះពេញមួយយប់មួយថ្ងៃ ដោយធ្វើការរំលោភបណ្ដើរវាយដំធ្វើបាបបណ្ដើរ រហូតដល់ខ្លួននឿយអស់កំលាំង ទើបបានសង្កេតឃើញថាជនរងគ្រោះនៅស្ងៀមមិនព្រមកំរើក ក៏បានទៅចាប់អង្រួនរាងកាយជនរងគ្រោះមើល ទើបបានដឹងថាប្រពន្ធរបស់ខ្លួនបានដាច់ដង្ហើមស្លាប់បាត់ទៅហើយ គាត់មិនបានគិតថាប្រពន្ធទទួលរងគ្រោះរហូតដល់ស្លាប់អញ្ចឹងនោះទេ។ប្រែសម្រួលដោយ៖ Health-168.Info
ដោយយោងទៅតាមរបាយការណ៍ខាងលើនេះ សមត្ថកិច្ចបាននាំគាត់ទៅសាកសួរស៊ើបអង្កេតបន្ថែមដើម្បីកំណត់ពីមូលហេតុម្តងទៀត មុននឹងធ្វើការផ្ដន្ទាទោសតាមច្បាប់នៃព្រះរាជអាជ្ញាប្រទេសថៃ។



