ប្រទេស កូរ៉េខាងត្បូង ចាប់ផ្ដើមស្រង់នាវាចម្លងឈ្មោះ សេវុល
(Sewol) ដែលលិចកាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៤
សម្លាប់មនុស្ស ៣០៤ នាក់ នៅក្បែរកោះ ជីនដូ (Jindo)
ភាគនិរតីប្រទេស កូរ៉េខាងត្បូង ដោយសារផ្ទុកលើសចំណុះ
និងបត់ខ្លាំងហួសនៅពេលកំពុងបើកបរក្នុងល្បឿនលឿន ។
ក្រសួងមហាសមុទ្រ និងនេសាទ កូរ៉េខាងត្បូង បញ្ជាក់ថា
ប្រតិបត្តិការស្រង់នាវាត្រូវបានសម្រេចថានឹងចាប់ផ្ដើមកាលពីថ្ងៃពុធ
ក្រោយពីការសាកល្បងស្រង់នាវាដំណើរការល្អ ។
សមាជិកគ្រួសារជនរងគ្រោះ តែងជំរុញឲ្យរដ្ឋាភិបាលស្រង់នាវាសេវុល
និងទាមទារឲ្យស៊ើបអង្កេតបន្ថែមទៅលើមហន្តរាយនោះ
ចំណែកមន្ត្រីរំពឹងថាការស្រង់នាវានឹងអាចរកឃើញមនុស្សបាត់ខ្លួន
៩ នាក់ ។
ក្នុងចំណោមជនរងគ្រោះទាំង ៣០៤ នាក់ មានមនុស្ស ២៥០ នាក់
គឺជាសិស្សក្មេងៗ ដែលធ្វើដំណើរក្រោមកម្មវិធីរបស់សាលារៀន
ហើយពួកគេស្ដាប់តាមការណែនាំរបស់អ្នកគ្រប់គ្រងនាវាឲ្យស្ថិតនៅក្នុងនាវា
ក្នុងពេលដែលនាវិករត់គេចចេញពីនាវាដែលកំពុងលិច ។
អ្នកគ្រប់គ្រងនាវាឈ្មោះ លី ជុនស៊ុក (Lee Joon-seok)
ត្រូវបានតុលាការកាត់ទោសក្នុងឆ្នាំ ២០១៥
ឲ្យជាប់ពន្ធនាគារមួយជីវិតពីបទឃាតកម្ម ចំណែកនាវិកផ្សេងៗទៀត
ជាប់ពន្ធនាគារចាប់ពី ៥ ឆ្នាំទៅ ៣៦ ឆ្នាំ ។ មនុស្សត្រឹមតែ ១៧២
នាក់ប៉ុណ្ណោះត្រូវបានជួយសង្គ្រោះក្នុងចំណោមមនុស្សទាំង ៤៧៦
នាក់នៅលើនាវា ដូច្នេះមានន័យថា មនុស្ស ៣០៤ នាក់ស្លាប់ ក្នុងនោះ
៩ នាក់បាត់ខ្លួនរហូតមកដល់ពេលនេះ ។ប្រភព៖ kqube
loading...
loading...
(ទស្សនាវីដេអូ សូមចុចខាងក្រោម១៨+)
loading...
