នៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Mo Twister នៅក្នុងកម្មវិធី Good Times With Mo នាង Ozawa ត្រូវបានសួរថាតើនាងពិតជាបានរួមភេទជាមួយលោក Cesar មែនអត់។
លោក Mo បានសួរយ៉ាងទន់ភ្លន់ថា “តើនាងបានរួមភេទជាមួយលោក Cesar Montano ប៉ុន្មានដង? ខ្ញុំពិតជាមានអារម្មណ៍ថានាងដេកជាមួយគាត់មែន”។
នាង Maria Ozawa ដែលមានការភ្ញាក់ផ្អើលចំពោះសំណួរនេះ បានព្យាយាមចៀសវាងប្រធានបទនេះដោយការសើចស្វា ដែលញ៉ាំងឱ្យពិធីករវិទ្យុជឿជាក់ថានាងពិតជាបានដេកជាមួយលោក Montano មែន។ លោក Mo បានសួរសង្ខុញថា “ដេកជាមួយគ្នាពីរដង ហ៎?” ប៉ុន្តែនាងបានបញ្ជាក់ថា “ទេ! តែម្តងទេចា៎!”។
នាងបានលាតត្រដាងថា ការរួមមេត្រីនោះគឺពិតជាបានកើតឡើងមែន ហើយវាបានកើតឡើងមុនពួកគេថតរឿង Nilalang។ នាងបានបន្ថែមទៀតថា នាងគ្មានទំនាក់ទំនងស្នេហាជាមួយលោក Cesar Montano ទេនិងការរួមមេត្រីយប់នោះគឺគ្រាន់តែ “ការរួមភេទរាក់ទាក់គ្នាប៉ុណ្ណោះ”។
គួររំលឹកថា កាលពីខែកញ្ញាឆ្នាំមុន លោក Montano បានចូលខ្លួនមកជំនួសលោក Robin Padilla ក្នុងនាមជាតួឯកប្រុសរបស់នាង Ozawa សម្រាប់ភាពយន្តរឿង Nilalang ដែលបានបញ្ចាំងនៅមហោស្រពភាពយន្តទីក្រុងម៉ានីលនាពេលថ្មីៗនេះ។ តារាស្រីប្រចាំគម្របទស្សនាវដ្តី FHM ក៏បានប្រកាសផងដែរថា នាងសព្វថ្ងៃនៅលីវទេ ហើយកំពុងស្វែងរកគូស្នេហ៍ម្នាក់សម្រាប់កំដរភាពឯកោ៕