loading...

អាណិតណាស់! ក្មេងស្រីកម្សត់ម្នាក់ត្រូវម្ដាយចុងអប្រិយ យកអំបោសវាយឥតប្រណីដៃព្រោះ…… (មានវីដេអូ)

រឿងរ៉ាវហួសចិត្តដែលមិនគួរនឹងកើតមាននោះបែរជាកើតមានជាច្រើននៅក្នុងសង្គម។ ជាក់ស្ដែងដូចជាករណីក្នុងវីដេអូមួយ ដែលបង្ហាញពីស្ត្រីម្នាក់ប្រើអំពើហឹង្សាទៅលើក្មេងស្រីតូចម្នាក់ ដែលវីដេអូនេះត្រូវបានអ្នកប្រើប្រាស់អុីនធើណិតចែករំលែកតៗ គ្នា ក្នុងវីដេអូបានបង្ហាញឲ្យឃើញថាស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់ថាត្រូវជាម្ដាយចុង បានវាយធ្វើបាបរូបរាងកាយក្មេងស្រីរង គ្រោះដែលត្រូវជាកូនចុងយ៉ាងព្រៃផ្សៃគ្មានភាពអាណិតអាសូរសោះឡើយ។
មិនត្រឹមតែទះតប់នាងដោយប្រើដៃទេ ម្ដាយចុងរូបបនេះថែមទាំងយកអំបោសមកវាយឥតសំចៃដៃលើក្មេងស្រីតូចថែមទៀត ដោយសារតែនាងតូចនោះមិនព្រមស្ដាប់តាមបញ្ជារបស់ខ្លួន ជាហេតុធ្វើឲ្យម្ដាយរូបនេះមានភាពមិនពេញចិត្តខ្លាំង។ បន្ទាប់ពីវីដេអូនេះត្រូវបានចែករំលែកបង្ហោះចូលក្នុងបណ្ដាញសង្គមនោះ មានអ្នកលេងអុីនធើណិតជាច្រើនមានការមិនពេញចិត្តនឹងទង្វើព្រៃផ្សៃរបស់ម្ដាយចុងរូបនេះ។ អ្នកទាំងនោះបានរិះគន់ទៅលើអ្នកដែលកាន់ទូរសព្ទថតវីដេអូនេះផងដែរ ដែលសុខចិត្តនៅឈរមើលមិនព្រមជួយក្មេងស្រីរងគ្រោះ៕ទស្សនាវីដេអូខាងក្រោម៖
loading...
(ទស្សនាវីដេអូ សូមចុចខាងក្រោម១៨+)
loading...