
ដំណើរនៃរឿងរ៉ាវទាំងអស់នេះ មានតំណាលថា មុនថ្ងៃកើតហេតុ ប្តី និងប្រពន្ធ ព្រមទាំងកូនៗឯទៀតបានទៅការកូននៅឯស្រុកឆ្ងាយមួយ គឺនៅដេកទីនោះពីរយប់ ទុកឲ្យកូនស្រីទី៤ ឈ្មោះ ន.ស.ថ. នៅដេកចាំផ្ទះជាមួយលោកយាយម្នាក់ អាយុជាង៦០ឆ្នាំ ជាអ្នកជិតខាង។ លុះត្រឡប់មកវិញបងស្រីត្រូវព្រះសង្ឃមួយអង្គមានឈ្មោះ ហៅក្រៅថា គ្រូបាលី បានបោយដៃហៅបងស្រីម្តងហើយម្តងទៀតឲ្យចូលទៅក្រោមកុដិ រួចនិយាយស្ងាត់ៗថា “បងស្រី ! អាត្មាបាត់ប្រាក់ដុល្លារ១០០ដុល្លារ និងប្រាក់រៀលជាងមួយម៉ឺនរៀល នៅលើផ្ទះបងស្រីឯង បើនាង ន.ស.ថ.យក ជួយឲ្យអាត្មាវិញផង ព្រោះប្រាក់នោះអាត្មាទុកធ្វើបុណ្យឯប្រាក់រាយទុកឲ្យវាចាយចុះ ហើយកុំវាយ កុំជេរវាអី !”។ ឮដូច្នេះ គាត់ភ្ញាក់ខ្លួនព្រើត រួចសួរទៅវិញថា “រួចចុះតេជគុណនិមន្តទៅផ្ទះខ្ញុំពេលណា តើអ្នកណាខ្លះនៅទីនោះ ហើយប្រាក់តេជគុណទុកយ៉ាងម៉េច អត់មានថង់សាក់ដាក់ទេឬ?”។
លោកគ្រូបាលីឆ្លើយថា “ល្ងាចមិញ អាត្មាទៅលេង ផ្ទះបងឯង មានយាយ នៅទីនោះ ហើយអាត្មា មិនបានដាក់ថង់សាក់ទៅទេ !” ។ ពេលនោះបងស្រី ក៏ហៅកូនស្រីឈ្មោះ ន.ស.ថ. មកសួរ “ល្ងាចមិញលោកគ្រូបាលីនិមន្តមកលេងផ្ទះ ហើយបាត់ប្រាក់១០០ដុល្លារ កូនមានបានយកទេ ? បើយកឆាប់ឲ្យ ទៅលោកវិញ !” តែវាប្រកែកថា អត់បានយកទេ។ លុះបងស្រីទាញរំពាត់ វាយក៏នៅតែវាមិនឆ្លើយ ពេលបងស្រីរុះរើមើលលើទូក៏ឃើញប្រាក់១៥០០០រៀល នៅក្រោមតុក្កតាលើទូ។ បងស្រីក៏ដេញដោលសួរទៀតថា “បើឯងមិនយក តើប្រាក់នេះបានមកពីណា?” វាក៏ឆ្លើយថា “លោកគ្រូបាលីឲ្យ” “តើហេតុអីបានឲ្យ ?” វាថា “យប់មិញលោកគ្រូបាលីចាប់ខ្ញុំរំលោភហើយក៏ឲ្យប្រាក់១៥០០០ រៀល ដើម្បីបំបិទមាត់”។ បងស្រីខឹងណាស់ខំសួរបញ្ជាក់បន្ថែមទាំង តក់ក្រហល់ថា “តើលោកគ្រូបាលីនោះរំលោភយ៉ាងម៉េច ? រួចចុះយាយនៅទីនេះម៉េចមិនដឹង ?” វាបានឆ្លើយមកវិញថា “នៅម៉ោង ៦ ល្ងាច លោកនោះមកលេងផ្ទះ ហើយក៏ទៅវិញបាត់លុះដល់ម៉ោងប្រហែល៨យប់ លោកគ្រូនោះក៏រុញទ្វារចូលមកម្តងទៀត ដោយចាប់លូកស្ទាបអង្អែល រួចសម្រាតខោអាវខ្ញុំចេញអស់ក្នុងពេលកំពុងតែលង់លក់ក្នុងដំណេក បន្ទាប់មកលោកក៏ដោះស្បង់ចីវរចេញពីខ្លួនយកមកញុកមាត់ខ្ញុំ រួចធ្វើការរំលោភ រហូតបានសម្រេច ដោយលោកយាយមិនបានដឹងទេ ព្រោះគាត់សម្រាន្តលក់ហើយឲ្យប្រាក់ខ្ញុំ១៥០០០រៀល កុំឲ្យនិយាយប្រាប់គេ”។ បន្ទាប់ពីដឹងដំណឹងដែលកូននិយាយប្រាប់ដូច្នេះមក គាត់ក៏ប្រញ៉ាប់យកកូនទៅមន្ទីរពេទ្យឲ្យគេពិនិត្យលទ្ធផលកូនគាត់ ពិតជាមានដាច់រលាត់អស់ព្រហ្មចារីពិតមែនឯស្នាមដាច់រលាត់មិនមែន ទើបតែដាច់ថ្មីៗទេ គឺដាច់ជាយូរហើយ។ នេះបញ្ជាក់ថាមិនមែនទើបតែម្តងទេ ប្រហែលជាច្រើនដងណាស់ហើយ។ពេលនោះបងស្រីក៏សួរកូនបន្តថា “តើលោកនោះរំលោភកូនឯងប៉ុន្មានដង ?” វាថា រំលោភប្រាំដងមកហើយ៕ ប្រភព កំណើតថ្មី