កាលសម័យនៅរៀន
អាចនិយាយបានថាខ្ញុំគឺជាប្រុសសង្ហាជាងគេប្រចាំថ្នាក់ក៏ថាបាន
ដោយសារមានមុខមាត់ស្អាត ទាន់សម័យ សាច់ដុំក៏បាន កម្ពស់ ១៨០ស.ម
ស្រីៗនៅសាលាបាក់ចិត្ត
ស្រឡាញ់ខ្ញុំគ្រប់ៗគ្នា
តែខ្ញុំក៏មិនធ្លាប់ស្រឡាញ់អ្នកណាម្នាក់ឲ្យពិតប្រាកដដែរ។
ក្នុងថ្នាក់រៀនខ្ញុំ មានសិស្សស្រីម្នាក់មុខមាត់រៀងអន់ជាងគេ
តែងខ្លួនបុរាណៗ ហើយថែមទាំងធាត់ខ្លាំងទៅទៀត។
កាលនោះនាងមិនដែលស្ថិតក្នុងក្រសែភ្នែកខ្ញុំឡើយ
ប៉ុន្តែចៃដន្យពួកយើងបានប្រឡងចូលរៀនមហាវិទ្យាល័យជាមួយគ្នា
ធ្វើឲ្យយើងចាប់ផ្ដើមស្និទ្ធស្នាលគ្នា។
នាងមានទឹកចិត្តជួយខ្ញុំបានជាច្រើនរឿង ទាំងរឿងរៀន
និងជាទីប្រឹក្សាដ៏ល្អម្នាក់ទៀតផង។
ក្រោយពីរៀនចប់នាងក៏ទទួលបានការងារនៅក្រុមហ៊ុនធំមួយដោយមានមុខតំណែងល្អត្រឹមត្រូវ
ចំណែកខ្ញុំរកការងារមិនទាន់បាន
ថែមទាំងត្រូវមិត្តស្រីទាត់ចោលទៅទៀត។
កាលនោះមានតែនាងទេដែលនៅជួយណែនាំ
រហូតដល់ខ្ញុំបានចូលធ្វើការក្នុងក្រុមហ៊ុនរួមគ្នាជាមួយនាង
ធ្វើឲ្យយើងទាំងពីរនាក់បានទាក់ទងគ្នាកាន់តែច្រើនឡើង។
រយៈពេលក្រោយៗមកនាងចាប់ផ្ដើមបង្ហាញសកម្មភាពថាស្រឡាញ់ខ្ញុំ
ដោយតែងយកនំចំណីនិងរបស់ផ្សេងៗមកផ្ញើខ្ញុំជានិច្ច
រហូតដល់ពេលខ្លះខ្ញុំក៏បានចិត្ត ពេលចង់ញ៉ាំអីប្រាប់នាង
នាងក៏ធ្វើឲ្យញ៉ាំ
ខ្ញុំប្រាប់នាងថាចង់ញ៉ាំនំខេកហាងល្បីដែលនៅម្ដុំផ្ទះនាង
នាងក៏យល់ព្រមថានឹងទិញមកឲ្យខ្ញុំ។
ប៉ុន្តែហេតុការណ៍មួយបានកើតឡើងធ្វើឲ្យខ្ញុំមានវិប្បដិសារីជាខ្លាំង។
ក្នុងថ្ងៃដែលនាងដើរឆ្លងថ្នល់ទៅទិញនំខេកឲ្យខ្ញុំនោះ
នាងត្រូវរថយន្តបុកបណ្ដាលឲ្យរងរបួសបាក់ឆ្អឹង
ធ្វើឲ្យនាងត្រូវសម្រាកព្យាបាលខ្លួនអស់រយៈពេលជាយូរ។
ខ្ញុំក៏នៅចាំមើលថែនាង និងជាមិត្តរបស់នាងជាប់ជានិច្ចនាពេលនោះ
ព្រោះអារម្មណ៍ខុសឆ្គងរបស់ខ្ញុំចំពោះនាង។
ខ្ញុំគឺជាមូលហេតុដែលធ្វើឲ្យនាងត្រូវមករងគ្រោះបែបនេះ
ហើយនេះក៏ធ្វើឲ្យខ្ញុំចាប់ផ្ដើមមើលនាងក្នុងផ្លូវផ្សេង។
ខ្ញុំចាប់ផ្ដើមមានអារម្មណ៍កាន់តែចូលចិត្តនាង
រហូតទីបំផុតក្រោយពីនាងជាស្រួលបួល
ពួកយើងទាំងពីរក៏សម្រេចចិត្តរាប់អានគ្នាជាសង្សារ។
សេពគប់មើលចិត្តគ្នាបានបីឆ្នាំ
ខ្ញុំក៏សម្រេចចិត្តសុំនាងរៀបការ
ព្រោះនាងគឺជាមនុស្សស្រីដែលមានចរិតល្អ មានទឹកចិត្ត
ចាំមើលថែយកចិត្តទុកដាក់ជាមួយខ្ញុំ
និងសក្ដិសមជាម្ដាយរបស់កូនខ្ញុំ។
នៅពេលមានអាយុកាន់តែច្រើនធ្វើឲ្យខ្ញុំលែងចាប់អារម្មណ៍លើលក្ខណៈរូបរាងខាងក្រៅ
និងចាប់ផ្ដើមសម្លឹងមើលអ្នកដែលមានទឹកចិត្តល្អច្រើនជាង។
ប៉ុន្តែពេលខ្ញុំទៅចែកធៀបដល់មិត្តភ័ក្ដិដែលធ្លាប់រៀនជាមួយគ្នា
ពួកគេម្នាក់ៗក៏សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលដែលខ្ញុំជ្រើសរើសនាងជាអនាគតភរិយា។
ភ្ញៀវដែលមកចូលរួមមង្គលការខ្លះក៏លួចសើចចំអក
និយាយខ្សឹបខ្សៀវមិនល្អពីនាង ធ្វើឲ្យខ្ញុំអាណិតប្រពន្ធខ្លោចចិត្ត។
ក្រោយពីរៀបការជាមួយគ្នា នាងក៏ប្រាប់ខ្ញុំថា
នាងនឹងចាប់ផ្ដើមសម្រកទម្ងន់ខ្លួនឯង
នាងមិនចង់ឲ្យខ្ញុំត្រូវមកខ្មាសគេដោយសារបាននាងជាភរិយាឡើយ
និងចង់ឲ្យខ្ញុំមានមោទនភាពពេលដើរទៅណាមកណាជាមួយនាង។
នាងដាក់ចិត្តដាក់កាយខ្លាំងមែនទែនដើម្បីស្រកទម្ងន់
ប៉ុន្តែខ្ញុំក៏មិនបានប្រាប់ឲ្យនាងខំសម្រកអ្វីដែរ
ផ្ទុយទៅវិញមានតែបារម្ភ
មិនចង់ឲ្យនាងធ្វើបាបខ្លួនឯងខ្លាំងពេក។
នៅទីបំផុតនាងក៏ទទួលបានជោគជ័យ
ទម្ងន់របស់នាងដែលធ្លាប់ឡើងដល់ជិត ៨០គីឡូ ក៏ស្រកមកសល់ត្រឹម
៥០គីឡូប៉ុណ្ណោះ។ នាងមើលកាន់តែស្រស់ស្អាត និងក្មេងជាងមុន។
ពេលនេះនាងមានជំនឿចិត្តលើខ្លួនឯងកាន់តែច្រើន
ហើយក៏មានក្ដីសុខកាន់តែច្រើនដូចគ្នា។
ជីវិតរៀបការពួកយើងមានសុភមង្គលល្អប្រសើរ
ពួកយើងបើកហាងកាត់សក់ជាមួយគ្នា មុខជំនួញដំណើរការទៅដោយរលូន
រហូតដល់ពេលនេះយើងពង្រីកសាខាបានបីកន្លែងហើយ។
ពេលខ្លះមិត្តចាស់ៗដែលធ្លាប់រៀនជាមួយគ្នាក៏មកកាត់សក់នៅហាងរបស់យើង
ម្នាក់ៗក៏ភ្ញាក់ផ្អើលដែលឃើញប្រពន្ធខ្ញុំផ្លាស់ប្ដូរ
រហូតពេលនេះអ្នកគ្រប់គ្នាដែលធ្លាប់សើចចំអកឲ្យខ្ញុំ
ក៏ក្លាយទៅជាអ្នកច្រណែនខ្ញុំទៅវិញ។
អ្វីដែលច្រណែនមិនមែនដោយសារនាងកាន់តែស្គម ឬកាន់តែស្អាតអីទេ
តែគឺដោយសារនាងគឺជាភរិយាដ៏ល្អ ចេះជួយទុក្ខធុរៈប្ដី
ចេះជួយរកស៊ី ថែមទាំងជាមនុស្សអត់ធ្មត់ វាងវៃពូកែក្នុងការងារទៀត
រហូតធ្វើឲ្យគ្រួសាររបស់យើងរឹងមាំដូចសព្វថ្ងៃ។
ក្ដីស្រឡាញ់ដែលពិតប្រាកដ
មិនមែនមើលត្រឹមតែសម្បកខាងក្រៅឃើញនោះទេ
ភាពស្រស់ស្អាតមិនអាចនៅជាមួយយើងបានយូរឡើយ ពេលយើងកាន់តែចាស់
សម្រស់នឹងកាន់តែបាត់បង់ទៅតាមពេលវេលា ប៉ុន្តែភាពស្រស់ស្អាត
ទង្វើល្អចេញពីចិត្តវានឹងនៅជាមួយយើងបានរៀងរហូត ៕
ប្រភព kanha.sabay