ជាការពិតណាស់
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ប្រជាជនខ្មែរ
កាន់តែខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខនេះហើយ។
បើតាមជំនឿរបស់ខ្មែរពីបុរាណមក
លោកតែងគន់គូរតាមទំនាយមួយចំនួន
ដើម្បីជាការប្រមើលមើលចំពោះរឿងល្អ និង
រឿងមិនល្អដែលអាចកើតមានឡើងសម្រាប់ឆ្នាំថ្មី។
តាមរយៈសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី២០១៧ ដែលរៀបរៀងដោយឯកឧត្ដម
អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង
អន្តរជាតិ ព្រមទាំងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង
ប្រពៃណីទំនៀមទម្លាប់ខ្មែរ
បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្តសម្រាប់ឆ្នាំថ្មីដូចតទៅ៖
ថ្ងៃទី១ ឬ ថ្ងៃមហាសង្ក្រាន្ត៖
ចំពោះថ្ងៃចូលឆ្នាំថ្មីខាងមុខនេះគឺត្រូវចំថ្ងៃសុក្រ។
ក្នុងទំនាយបានសរសេរថាស្រូវអង្ករ សណ្ដែក ល្ង និង
ផលដំណាំទាំងឡាយ នឹងទទួលបានផលបរិបូរណ៍។ អាចនឹងមានទឹកភ្លៀង
ខ្យល់ព្យុះច្រើន។ មិនតែប៉ុណ្ណោះក៏អាចកើតមានរោគឈឺភ្នែក
ហើយអាចនឹងមានមនុស្សស្លាប់ដោយសារជំងឺជាច្រើនទៀតផង។
ថ្ងៃទី២ ឬ ថ្ងៃវ័នបត៖
ថ្ងៃកណ្ដាលឆ្នាំនេះគឺត្រូវនឹងថ្ងៃសៅរ៍។
ក្នុងទំនាយបានបញ្ជាក់ថាស្រូវអង្ករ សណ្ដែក ល្ង ផលដំណាំនានា
ព្រមទាំងត្រីសាច់នឹងមានតម្លៃ
ដែលអាចធ្វើអោយសមណជីព្រាហ្មណ៍ក្ដៅក្រហាយចិត្តច្រើនអនេក។
ថ្ងៃទី៣ ឬ ថ្ងៃឡើងស័ក៖
ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំគឺត្រូវនឹងថ្ងៃអាទិត្យ។
ក្នុងគម្ពីរចែងថា ព្រះមហាក្សត្រនឹងទទួលបានភាពរុងរឿង
ដោយមានតេជានុភាព និង មានជ័យជម្នះ លើអស់សត្រូវ គ្រប់ទិស។
ជាងនេះទៅទៀត
ប្រសិនបើប្រទេសត្រូវធ្លាក់ក្នុងយុទ្ធសង្គ្រាមវិញ
ក៏ព្រះអង្គនឹងអាចយកឈ្នះលើបច្ចាមិត្តទាំងអស់នោះបានដែរ។
សូមបញ្ជាក់ផងដែរថា ទេវតាឆ្នាំថ្មី ឆ្នាំរកានេះ
សង្ក្រាន្តនឹងចូលមកចំថ្ងៃសុក្រ ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី
១៤ ខែមេសា ឆ្នាំ ២០១៧ នាវេលាម៉ោង ០៣:១២ នាទី។
ចំពោះទេវតាឆ្នាំថ្មីនេះ ព្រះនាម កិមិរាទេវី
ជាបុត្រីទី៦នៃកបិលមហាព្រហ្មទ្រង់សោយចេកណាំវ៉ា ជាអាហារ
ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (ក្របី) ដែលជាពាហនៈ
ចំណែកឯព្រះហស្តស្ដាំរបស់ទ្រង់កាន់ព្រះខ័ន្ធ
រីឯព្រះហស្តឆ្វេងទ្រង់កាន់ពិណ៕
ប្រភព៖ sabay
loading...
loading...
(ទស្សនាវីដេអូ សូមចុចខាងក្រោម១៨+)
loading...
