អប្បិយជំនឿ៖ ពិធីបុណ្យឆេងម៉េង
ក៏ជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនមួយបន្ថែមទៀតផងដែរបន្ទាប់ពីបុណ្យចូលឆ្នាំចិន
ពិធីបុណ្យនេះ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៃដើមខែមេសា
វាកៀកទៅនឹងពិធីបុណ្យចូលឆ្នាំរបស់ខ្មែរដែរ
ដោយឡែកសម្រាប់ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនប្រារព្ធធ្វើពិធីបុណ្យនេះ
គឺផ្ដោតទៅការសែនសង្កត់ផ្នូរដូនតាដែលបានស្លាប់នាពេលកន្លងមក។
យោងតាមលោកគ្រូចិនសែ ចាំង ហាំង ឡុង បានឲ្យដឹងថា
ពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីដល់គុណអ្នកស្លាប់
ដែលត្រូវជាសាច់ញាតិ ដូចជាមាតា បិតា ជីដូន ជីតា ឬបងប្អូន
ដែលពួកគាត់ទទួលមរណភាពទៅហើយ មិនថាយូរឬឆាប់នោះទេ
ដោយមានការសែនបាយសម្ល ត្រីសាច់ យ៉ាងតិចបំផុត ៨មុខ
ដើម្បីឧទ្ទិសជូនដល់វិញ្ញាណខន្ធអ្នកទាំងនោះឲ្យមកទទួលនូវឥដ្ឋមនុញ្ញផលដែលបងប្អូនកូនចៅបានធ្វើជូន។
ប៉ុន្តែសម្រាប់ពិធីបុណ្យសែនឆេងម៉េងក្នុងឆ្នាំ២០១៧
ដែលនឹងប្រារព្ធធ្វើនៅដើមខែមេសាខាងមុខនេះ ចិនសែ ចាំង ហាំងឡុង
បានឲ្យដឹងថា អ្នកកើតក្នុងឆ្នាំរកា និងឆ្នាំថោះ
ឆុងឆ្នាំមិនសូវល្អទេ ដូច្នេះគួររើសថ្ងៃណាមួយ សម្រាប់សែន
ព្រោះបុណ្យនេះគេអាចធ្វើមុន ឬក្រោយថ្ងៃកំណត់បាន។
លោកបន្តថាតាមជាក់ស្ដែងគេសែននៅថ្ងៃទី៤ ខែមេសា
ប៉ុន្តែសម្រាប់អ្នកមានរាសីឆុង អាចធ្វើនៅមុនថ្ងៃនោះក៏បាន។
ជាងនេះទៅទៀតប្រភពដដែលក៏បានប្រាប់ថា អ្នកកើតក្នុងឆ្នាំ រកា
និងថោះ នេះ គួរតមបីចំណុច គឺទី១-កុំសង់ផ្ទះដោយផ្ទាល់
គឺអាចឲ្យឪពុកម្ដាយ ឬបងប្អូន ឬប្រពន្ធកូន អ្នកធ្វើជំនួសទៅ
ទី២-កុំទៅមើលសាកសពស្រស់ ដែលទើបស្លាប់ និងក្ដារមឈូសឲ្យសោះ
ទី៣-កុំដើរទៅទិសខាងកើតចំពេក រាល់ការចេញដំណើរ
ដោយធ្វើដំណើរវាងហើយ ចាំទៅត្រង់វិញ។ដើម្បីចង់ដឹងព័ត៌មានបន្ថែម
សូមទស្សនាវីដេអូខាងក្រោមនេះ ដោយលោកគ្រូ
បានបញ្ជាក់លម្អិតតែម្ដងអំពីបុណ្យឆេងម៉េង
និងត្រណមផ្សេងៗក្នុងពិធីបុណ្យនេះ៖
loading...
loading...
(ទស្សនាវីដេអូ សូមចុចខាងក្រោម១៨+)
loading...
