ចាប់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុកពេញទំហឹងតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំង២នាក់បានជិះម៉ូតូម៉ាក Today ពាក់ស្លាកលេខភ្នំពេញ 1FL-3864 ធ្វើដំណើររេពេញផ្លូវក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុម៉ូតូជនរងគ្រោះក៏បានរេទៅរករថយន្តរបស់កញ្ញា ពេជ្រ អាវីហ្សា ម៉ាក Lexus GS 300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2141 ធ្វើដំណើរពីជើងទៅត្បូង ធ្វើឲ្យកញ្ញាខំគេចដែរ តែគេចមិនផុតក៏បានបុកពេញទំហឹងតែម្តង បណ្តាលឲ្យបុរសទាំង២នាក់នោះរងរបួសធ្ងន់តែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកឯកញ្ញា ពេជ្រ អាវីហ្សា ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍ប៉ូលីស ដើម្បីធ្វើការសាកសួរ៕ប្រភព komsan.khmer-note


