អ្នកវិទ្យាសាស្ត្រមួយក្រុមដែលមានបំណងដាក់បញ្ចូលភព ប្លុយតូ
(Pluto) ទៅក្នុងក្រុមនៃភពក្នុងប្រព័ន្ធព្រះអាទិត្យ
បានបង្ហាញអំណះអំណាងជាច្រើនដើម្បីបញ្ជាក់ថា ប្លុយតូ
អាចរាប់បញ្ចូលជាភពមួយ ក្រោយពីភពតូចមួយនេះ
ត្រូវបានគេដកចេញពីក្រុមនៃភពក្នុងប្រព័ន្ធព្រះអាទិត្យក្នុងទសវត្សឆ្នាំ
១៩៩០ ។
អ្នកវិទ្យាសាស្ត្រ ៦ រូបមកពីវិទ្យាស្ថានស្រាវជ្រាវនានាក្នុង
សហរដ្ឋអាមេរិក អះអាងថា ប្លុយតូ
មានលក្ខណសម្បត្តិគ្រប់គ្រាន់គួរត្រូវបានរាប់បញ្ចូលថាជាភពមួយ
ដូចទៅនឹងភពដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យ
ក្នុងនោះមានព្រះច័ន្ទផងដែរ ។ អ្នកវិទ្យាសាស្ត្រពន្យល់ថា
លក្ខណភូមិសាស្ត្ររបស់ ប្លុយតូ ដូចជា រូបរាង ផ្ទៃខាងក្រៅ
គួរត្រូវបានរាប់បញ្ចូលថាជាភពមួយ ។
ក្នុងឆ្នាំ ២០០៦ សហគមន៍អវកាសអន្តរជាតិ បានកំណត់ថា
អ្វីមួយនៅក្នុងអវកាសដែលអាចរាប់បញ្ចូលថាជាភព
ត្រូវមានលក្ខណសម្បត្តិគ្រប់គ្រាន់
ដូចជាត្រូវដាច់ចេញពីវត្ថុដែលហោះហើរក្នុងអវកាស ។ ប្លុយតូ
គឺភពរកឃើញថ្មីស្ថិតនៅក្នុងតំបន់ Kuiper Belt
ឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ ចំណែកភព សេរ៉ែស
(Ceres)ក៏ជាភពទើបរកឃើញមួយផ្សេងទៀត
មានទំហំធំបំផុតក្នុងចំណោមក្រុមផ្កាយដុះកន្ទុយមួយជួរ
ស្ថិតនៅចន្លោះភពអង្គារ និងភព ជូពីទ័រ (Jupiter) ។
ចាប់ពីទសវត្សឆ្នាំ ១៩៣០ អ្នកវិទ្យាសាស្ត្រប្រកាសថា
ប្រព័ន្ធព្រះអាទិត្យមានភពចំនួន ៩ ប៉ុន្តែប្រសិនបើ ប្លុយតូ
មិនត្រូវបានរាប់បញ្ចូលថាជាភពមួយ មានន័យថា
ប្រព័ន្ធព្រះអាទិត្យមានភពភពត្រឹមតែ ៨ ប៉ុណ្ណោះ ។ ភពទាំងនោះមាន
Mercury, Venus, Earth, Mars, Jupiter, Saturn, Uranus, Neptune
និង Pluto
ដែលត្រូវបានដកចេញពីក្រុមភពក្នុងប្រព័ន្ធព្រះអាទិត្យក្នុងទសវត្សឆ្នាំ
១៩៩០ ។
loading...
loading...
(ទស្សនាវីដេអូ សូមចុចខាងក្រោម១៨+)
loading...
